You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញគោរពវិញ្ញាក្ខន្ធអតីតមន្ត្រីអាវុធហត្ថចូលនិវត្តន៍

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញគោរពវិញ្ញាក្ខន្ធអតីតមន្ត្រីអាវុធហត្ថចូលនិវត្តន៍

ព្រៃវែង៖ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកបច្ច័យមូលនិធិកងរាជអាវុធហត្ថខេត្តព្រៃវែងចំនួន ៤,០០០,០០០៛ បានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្ត ជូនដល់គ្រួសារសព លោក អ៊ឹង យ៉ាន ជាមន្ត្រីកងរាជអាវុធហត្ថខេត្តខេត្តព្រៃវែង ដែលបានចូលនិវត្តន៍ នឹងបានទទួលមរណៈភាព នៅវេលាម៉ោង ១២ និង ០០នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដោយរោគគាពាធ ស្ថិតនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។