You are currently viewing ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើបើកវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះមហន្តរាយ ជំនាន់ទី១៩!

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើបើកវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះមហន្តរាយ ជំនាន់ទី១៩!

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង ទទួលជំនាញការងារសម្ភារៈបច្ចេកទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះមហន្តរាយ ជំនាន់ទី១៩ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍,នាយរងសេនាធិកា, ស្នងការ ស្នងការរង នាយការិយាល័យជំនាញចំណុះស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវូធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត។ កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ នៅស្នងការដ្ឋានសម្ភារៈបច្ចេកទេស (GIGR) បឹងតាមោក។ សូមបញ្ជាក់ផងដែរ!កម្មវិធីរៀនសូត្រក្នុងវគ្គបំប៉ននេះមានសិក្ខាកាមចំនួនសរុបៈ៥០នាក់មកពីកងអន្តរាគមន៍ពិសេសចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយការហ្វឹកហ្វឺនមានរយៈពេល ១០ថ្ងៃ៕