ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថានកំបូល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ នាយការិយាល័យជំនាញ មេបញ្ជាការរងតាមបណ្តារាជធានី ខេត្ត និងមេបញ្ជាការកងវរៈសេនាតូច អន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖ ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ រាយការណ៍ តើធ្វើបានអ្វីខ្លះ, ត្រួតពិនិត្យរកចំណុចខ្វះខាតការរៀបចំពិធីបិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក, ត្រួតពិនិត្យសេចក្តីសម្រេចលេខ ១១៣/២០១៩ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបង្កើតក្រុមការងារសម្រាប់រៀបចំពិធីបុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ នៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ និងស្តាប់របាយការណ៍របស់មេបញ្ជាការគ្រប់គ្រងកម្លាំងកងរាជអាវុធហត្ថសហការជាមួយអង្គការ Wildlife Alliance ស្តីពីសកម្មភាពការងាររបស់កងរាជអាវុធហត្ថ។