You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទទើបសម្រាលកូន!

មណ្ឌលគិរី៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ ចុះសួរសុខទុក្ខនាយចំណង់ ពេញ ចាន់និមល ដែលទើបនឹងសម្រាលកូន កំពុងសម្រាកនៅលំនៅឋានភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រមទាំងយកអំណោយមួយចំនួនមាន អង្ករ ៦៦គីឡូ, មី ០១កេស, ត្រីខកំប៉ុង ០២យួរ, ទឹកស៊ីអ៊ីវ ទឹកត្រី ០២យួរ, ទឹកដោះគោឆៅ ០២យួរ, ទឹកបរិសុទ្ធ ០៣កេះ និងថវិកាចំនួន ៦០ម៉ឺនរៀលផងដែរ។