បាត់ដំបង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថក្រុមទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារត្រួតពិនិត្យ និងធ្វើតេសសមត្ថភាព បេក្ខជនដែលស្មគ្រ័ចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។