You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត!

រតនគិរី៖ នៅនៅវេលាម៉ោង ១៥:៤០នាទី ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានចុះបង្ក្រាបរថយន្តម៉ាកកាម៉ារី ពណ៌ស្ក រពាក់ស្លាកលេខភ.ព 2T.7353 ធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត្តិ កម្លាំងបង្ក្រាបនៅត្រង់ចំណុចផ្លូវបំបែកភូមិពាក់ ឆ្ពោះទៅឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ វត្ថុតាងចាប់យកមានរថយន្ត ០១គ្រឿង និងឈើប្រភេទធ្នង់មិនទាន់ធ្វើការវាស់វែង (ជនសង្ស័យរត់គេចខ្លួន) ។ បច្ចុប្បន្នវត្ថុតាងកម្លាំងអាវុធហត្ថ ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់វិធានការតាមនីតិវិធី ។