You are currently viewing ថវិកាជាង ៤៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ ទទួលមរណៈភាព!

ថវិកាជាង ៤៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ ទទួលមរណៈភាព!

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការីជាច្រើន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៤៦.៣៩៣.៤០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោក អនុសេនីយ៍ទោ សោម ម៉ាទីនេ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកលើកងកម្លាំងអាវុធហត្ថគ្រប់រូប លោកក៏បានបង្កើតមូលនិធិមហាគ្រួសារអាវុធហត្ថឡើងដើម្បីរួមចំណែកដោះស្រាយរាល់ទុក្ខលំបាកដល់កម្លាំងអាវុធហត្ថ ក៏ដូចជាក្រុមគ្រួសាររបស់អាវុធហត្ថទូទាំងប្រទេសផងដែរ ។