កណ្តាល៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីប្រើប្រាស់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវត្ត “កន្ធីយារាម” ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ៈ
១-ឈ្មោះ សំ សុវណ្ណឆៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
២-ឈ្មោះ ខេង ម៉េងលាង (ហៅង៉ូយ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៣-ឈ្មោះ គា ស៊ីលីម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន រស់នៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៤-ឈ្មោះ សាន សុខា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១០កញ្ចប់
ម៉ូតូ០២គ្រឿង
ទូរស័ព្ទដៃ ០៣គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។