ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ
បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ព្រឹកនៅថ្ងៃសុក្រ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការ
អនុវត្តតួនាទីភារកិច្ច និងការងារវិទ្យាស្ថាន៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់នាយករង ប្រធានមន្ទីរ នាយការិយាល័យ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។