ភ្នំពេញៈ ព្រឹកម៉ោង៧ និង០០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ យោធិននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្ត បានចូលរួមក្នុងពិធីគោរពទង់ជាតិ។ បន្ទាប់មកធ្វើផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ជូននាយ នាយរង និងពលអាវុធហត្ថ ដើម្បីឱ្យជ្រួតជ្រាបច្បាស់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។