You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅតុលាការ!

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅតុលាការ!

បន្ទាយមានជ័យ ៖នៅវេលាម៉ោង ១៣ និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីចែកចាយ រក្សាទុក ឬប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន ០២គោលដៅផ្សេងគ្នាដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ឈ្មោះ វេត ពឺន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ, ឈ្មោះ ហ៊ន តៈវណ្ណ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ, ឈ្មោះ ធី និច ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងឈ្មោះ ហុង គឹមឡេង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៦កូនថង់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, នាឡិកាដៃចំនួន ០២គ្រឿង, ខ្សែកលោហធាតុពណ៌លឿង ០១ខ្សែ, ចិញ្ចៀនលោហធាតុពណ៌លឿង ០៣វង់, ក្រវិលលោហធាតុពណ៌លឿង ០១ចំហៀង, កូនថង់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕