ត្បូងឃ្មុំ៖ ថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថក្រុមទី១ បានអញ្ជើញដឹកនាំក្រុមការងារធ្វើការត្រួតពិនិត្យ និងធ្វើតេសសមត្ថភាព បេក្ខជនដែលស្មគ្រ័ចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។