You are currently viewing អ្នកសារព័ត៌មានចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកំហែងយក!

អ្នកសារព័ត៌មានចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកំហែងយក!

កំពង់ធំ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផុន សុផល នាយការិយាលយ័បទល្មើសព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាអ្នកសាព័ត៌មានឈ្មោះ ទឹម អូន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិអណ្ដាត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឈ្មោះ គង់ សុផាន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទកំហែងយក ដែលប្រព្រឹត្តនៅភូមិត្បែងលើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកងរាជអាវុធហត្ថខេត្ត ក៏សាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។