ក្រចេះ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរងទទួលការងារកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តនាំយកនូវថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់ក្រុមគ្រួសារសព លោក វទោស ហង្ស សំណាង អតីតមន្ត្រីអាវុធហត្ថខេត្តក្រចេះ។ ក្នុងនោះថវិកាមហាគ្រួសារអតីតយុវជនកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០៛ រួមនឹងថវិកានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះចំនួន ៣,០០០,០០០៛ ទៀត និងអង្ករចំនួន ៤ការរ៉ុងផងដែរ។