ប៉ៃលិន៖ នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិមួយចំនួន ទៅប្រគល់ជូនលោក អនុសេនីយ៍ទោ ជួង វិចិត្រ សមាជិកកងរាជអាវុធហត្ថស្រុកសាលាក្រៅ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។