ព្រៃវែង៖ ដោយទទួលបានបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយបានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ២២និង ១៥នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោក អនុសេនីយ៍ត្រី ទិត្យ សុឡាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀនបានចុះ បង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិហា ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ឈ្មោះ អិល តឿ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គស្វាយទូ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង, ឈ្មោះ មេត ភក្ដី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិស្វាយចារ ឃុំអង្គរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងឈ្មោះ ផេង ចាន់មករា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិស្វាយចារ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ កម្លាំងបានចាប់យកវត្ថុងាតម្សៅក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់, ទូរស័ព្ទចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាហមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។
