You are currently viewing លោក វរសេនីយ៍ទោ ឆេង វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច!

លោក វរសេនីយ៍ទោ ឆេង វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច!

ព្រះសីហនុ៖ ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម លោកនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការរង កងអនុសេនាធំប្រចាំការ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។