You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ!

មណ្ឌលគិរី៖ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ ករាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ និងត្រៀមជួយសង្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ពិធីនេះមាការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឧត្តមសេនីយ៍ទោ នាយសេនាធិការ ក៏បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ ជាពិសេសត្រូវត្រៀមកម្លាំងគ្រប់ពេលវេលា ដើម្បីត្រៀមអនុវត្តដីការតុលាការ និងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងចុះជួយប្រជាពលរដ្ឋមានពេលជួបទុក្ខលំបាក។
លោក ឧត្តមសេនីយ៍ទោ ស សំបូរធន ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់នាយ នាយរងអាវុធហត្ថទាំងអស់ ត្រូវបន្តនូវគុណសម្បត្តិដ៏ធំធេងបន្ថែមទៀត និងត្រូវគ្រប់គ្រងព័ត៌មានតាមដានក្តាប់ឱ្យជាប់នូវរាល់មហិច្ឆិតាប៉ុនប៉ងបង្កអសន្តិសុខដែលនាំឱ្យបះពាល់ដល់ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសង្គម។ ត្រូវការអប់រំបណ្តុះបណ្តាលនាយទាហានក្រោមឱវាទរបស់ខ្លួនឱ្យមានគំនិតជាតិនិយម អប់រំកម្លាំងឱ្យអនុវត្តភារកិច្ចរបស់ខ្លួនដោយគោរពទៅតាមបទបញ្ជា ឋានានុក្រម ក្រមសីលធម៌វិជ្ជាជីវៈ មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំកសាងអង្គភាពកងរាជអាវុធហត្ថឱ្យមានភាពរឹងមាំ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ៕