ព្រៃវែង៖ នៅម៉ោង១២និង៣០ នាទីថ្ងៃទី១៣ តុលា ២០១៩ ដោយបានទទួលបានបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្ត កម្លាំងមន្ទីរយុត្តិធម៌សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឃឹម យ៉ុល ប្រធានស្ដីទី មន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សោម តូច ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ០៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា ០២កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង និងប្រដាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី។