ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិធីបុណ្យអ៊ុំទូកក្នុងខេត្ត នៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជា នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ៕