កោះកុង៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥,០៣០,០០០រៀល និងដុល្លារ ៦០០ដុល្លារ ទៅជូនដល់លោក វរសេនីយ៍ទោ រស់ សុខឿន ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង ដែលបានមានជំងឺប្រចាំកាយ នឹងកំពុងសម្រាលព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។