បាត់ដំបងៈ នៅវេលាម៉ោង ០៥ និង១០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាបករណីជួញដូរ នូវសារធាតុញៀន ចំនួន០១លើក ស្ថិតនៅចំណុច ភូមិសៀម ឃុំប្រាំពីរប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដែលមានឈ្មោះ ៖
០១. ស៉ី សុំ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅដូចខាងលើ
០២. លឿម វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅដូចគ្នាខាងលើ
+ វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ ដែលមានទម្ងន់ស្មើ៥.៧៣ ក្រាម
០២. ថ្នាំយ៉ាម៉ាគ្រាប់ចំនួន ១០០គ្រាប់់
០៣. ម៉ូតូចំនួន ០១គ្រឿង
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។