កំពង់ចាម៖លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ ជ្រើសរើសពលទាហាន និងក្រុមការងារ និងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងក្រុមការងារខេត្ត បានបើកកិច្ចប្រជុំពិភាក្សានិងធ្វើការត្រួតពិនិត្យ និងធ្វើតេស្តសមត្ថភាព បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។ (ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩)