ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្ដរាគមន៍អនុវត្តដីកា ផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតអនុគណៈកម្មការ និងក្រុមការងារប្រណាំងទូក។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ ត្រី នុត នន្ទ មេបញ្ជាការរង និងជា នាយសេនាធិការ តំណាង លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ផងដែរ ។