ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងដឹកនាំប្រជុំត្រួតពិនិត្យការងារសប្តាហ៍ទី៣ ក្នុងខែតុលា និងផ្សព្វផ្សាយផែនការការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់នាពេលខាងមុខ។
កងរាជអាវុធហត្ថ មានតួនាទីភារកិច្ចសំខាន់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើស និងសហការអនុវត្តច្បាប់ ព្រមទាំងផ្តល់កម្លាំងជួយដល់ក្រសួង ស្ថាប័ននានា។