សៀមរាប៖ ព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក វរសេនីយ៍ឯក សូរ ឆៃលី មេបញ្ជាការរង និងជានាយសេនាធិការស្តីទី បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តសៀមរាប ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។