ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំ ប្រធានអនុគណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ឯក ផ ប៊ុនក័ង នាយរងការិយាល័យបុគ្គលិក តំណាងលោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការត្រួតពិនិត្យ និងធ្វើតេសសមត្ថភាព បេក្ខជនដែលស្មគ្រ័ចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។