សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនជនសង្ស័យករណីគ្រឿងញៀនចំនួន ៤នាក់ទៅតុលាការ។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី០៣នាក់) ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងចាប់យកមានម្សៅក្រាម (ម៉ាទឹកកក) ចំនួន ២៥កញ្ចប់ និងទូរស័ព្ទចំនួន ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន មន្ត្រីជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។