You are currently viewing វគ្គបំប៉នជំនាញបើកបរអូប័រ និងសង្គ្រោះមហន្តរាយជំនាន់ទី១៩ ត្រូវបានបញ្ចប់ជាស្ថាពរ

វគ្គបំប៉នជំនាញបើកបរអូប័រ និងសង្គ្រោះមហន្តរាយជំនាន់ទី១៩ ត្រូវបានបញ្ចប់ជាស្ថាពរ

ភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងហ្វឹកហ្វឺនដៃចង្កូតអូប័រស្ថិតតាមបណ្ដោយផ្លួវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោក 0ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញសម្ភារៈបច្ចេកទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នជំនាញដៃចង្កូតអូប័រជំនាន់ទី១៩ ដែលបានហ្វឹកហ្វឺនជំនាញអស់រយៈពេល១០ថ្ងៃ ក្នុងការបំប៉នដៃចង្កូតអូប័រដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដើម្បីត្រៀមជួយសង្ក្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយដោយសារទឹកជំនន់ជាយកថាហេតុ៕