You are currently viewing ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួម មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។