ភ្នំពេញៈ នៅវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានធ្វើការបង្ក្រាបករណីចោរឆក់ទូរស័ព្ទ ចំនួន០១លើក ស្ថិតនៅចំណុច ក្នុងវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ដែលមានឈ្មោះ ៖
ឈ្មោះ រស់ មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅនឹងបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់(រត់គេចខ្លួន)
+ វត្ថុតាងចាប់យករួមមាន៖
០១. ទូរស័ព្ទដៃចំនួន ០១គ្រឿង
០២. ស៊ីមកាតផ្សេងទៀត០៤
០៣. បំពុងកែងជក់គ្រឿងញៀន០១
០៤. ដែកកេះចំនួន០២
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងកសាងសំណុំរឿង បញ្ចូនទៅអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី ។