You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា!

ភ្នំពេញ៖ នៅព្រឹកសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលបានទទួលជួបពិភាក្សាការងារជាមួយ លោក វរសេនីយ៍ឯក ម៉ាក់ អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធផងដែរ។