ក្រចេះៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីផ្សព្វផ្សាយពត៌មានថ្មីៗ និងបទវិន័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
អញ្ជើញចូលរួមនាឱកាសនោះមាន លោក មេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាលយ័ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងនាយ នាយរងពលអាវុធហត្ថសរុបចំនួន១០៣ នាក់ ។