រតនគិរី៖ នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី មឿន មិត្តពិសិដ្ឋ អនុប្រធានមន្ទីរសន្តិសុខខេត្តរតនគិរី សហការជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកា ( 0678555.151381 )ដែលជនល្មើសមិនស្គាល់អត្តសញ្ញាណ បានលាក់ទុកក្នុងព្រៃនៅទិសខាងកើតនៃក្រុមហ៊ុន SK ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ដោយរឹបអូសឈើប្រភេទកកោះចំនួន ១២៩ដុំ ស្មើ ២១.៧៤២ ម៉ែត្រត្រីគុណ បច្ចុប្បន្នកម្លាំងជំនាញ បានដឹកជញ្ជូនមករក្សាទុកនៅក្នុងក្រុមងហ៊ុន SK ដើម្បីចាត់វិធានការតាមនីតិវិធី។