កំពង់ធំ ៖ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ និងលោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិភាក្សានិងធ្វើការត្រួតពិនិត្យ និងធ្វើតេស្តសមត្ថភាព បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ សរុបចំនួន ០៣ថ្ងៃ គឺថ្ងៃទី១៦-១៧-១៨ ខែតុលា ឆ្នាំ២០១៩។