ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថក្រោមឱវាទ និងបានអញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆាមាសទី២ ឆ្នាំ២០១៩ និងបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្តទាំងអស់ ។