ស្វាយរៀង៖ ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលក្ខណៈសម្បត្តិបេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបំម្រើការងារក្នុងកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថក្រុមទី១ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងក្រុមការងារដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕