ព្រះវិហារៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក និងចាប់ជំរិតទារប្រាក់ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
ជនសង្ស័យមានឈ្មោះ សេង ប៊ុនណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកអង្គការ អភិរក្សជលផល បរិស្ថាន សត្វព្រៃនៅកម្ពុជា និងជាអ្នកសារព័ត៌មានជ័យជំនៈ៧មករា។
ជនសង្ស័យខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ។