រតនគិរី៖ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេដោយដឹកជញ្ជូនស្រ្តីរូបនេះទៅកាន់មណ្ឌលសុខភាពបង្អែកស្រុកបរកែវ ស្ថិតក្នុងភូមិគងធំឃុំប៉ាតេ ស្រុកអូរយ៉ាយ៉ាដាវ ខេត្តរតនគិរី។ ស្ត្រីរូបនេះមានឈ្មោះ សេវ ស្មន់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅភូមិគងធំឃុំប៉ាតេ ស្រុកអូរយ៉ាយ៉ាដាវ ខេត្តរតនគិរី ។