You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ន ឃាង បញ្ជាការ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនៅចំណុចភូមិថាវរ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដោយរឹមអូសឈើប្រភេទលេខ១កកោះចំនួន ០៨ដុំ និងរថយន្ត ម៉ាកToyota Camry ព័ណ៌ស្លែ គ្មានស្លាកលេខចំនួន មួយគ្រឿង។
បច្ចុប្បន្ន ប្រគល់ជំនាញរដ្ឋបាលព្រៃឈើស្រុកតាវែង ដើម្បីចាត់វិធានការតាមនីតិវិធី ។