បាត់ដំបង៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានសមាសភាពចូលរួម មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។