ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ឈ្មោះ ហម ណែត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឈ្មោះ កន ចាវ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ វត្ថុតាងដកហូតមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, លុយរៀលចំនួន ២៧,០០០រៀល កាបូបដាក់លុយចំនួន ០១, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ក្រោយពីបានស្តាប់ចំលើយបំភ្លឺរបស់ឈ្មោះ ហម ណែត ថាថ្នាំញៀន គឺខ្លួនបានទិញពីឈ្មោះ ជិន រដ្ឋា ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។ រហូតដល់វេលាម៉ោង ១៥ និង ០០ នាទីថ្ងៃខែឆ្នាំដដែល កម្លាំងបានចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជិន រដ្ឋា និងដកហូតវត្ថុតាងមួយចំនួនលុយរៀលចំនួន ៦,០០០,០០០រៀលលុយដុល្លារចំនួន ២១៥ដុល្លារ ទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីបន្តតាមនីតិវិធី។