រតនគិរី៖ ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ដឹកនាំដោយលោក អនុសេនីយ៍ឯក សារី ឡង់ឌី ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះជួយសង្គ្រោះកុមារីម្នាក់ឈ្មោះ ភ័ង្ស គឹម ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានជំងឺឈាមហូរឈាមច្រមុះ ត្រូវបានកម្លាំងជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរបង្អែកខេត្តរតនគិរី។