ស្ទឹងត្រែងៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ០២លើក ស្ថិតនៅចំណុចផ្លូវជាតិលេខ៧៨ចាស់ ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង និង០១លើកទៀត ស្ថិតនៅចំណុចច្រកចូលភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
កម្លាំងអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. រថយន្តចំនួន០២គ្រឿង
០២. ឈើប្រណិតប្រភេទធ្នងចំនួន ២២៣ដុំ ស្មើនឹង១.៩៤ម៉ែត្រគូប
វត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង បញ្ចូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី ។