កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។