You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៤ ខែតុលា

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៤ ខែតុលា

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី ៤ ខែតុលា ឆ្នាំ ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ ផ្សព្វផ្សាយផែនការលេខ ៥១ ផក ២០១៩ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ដីអំពីផែនការការពារសន្តិសុខរក្សាសុវត្ថិភាពជូនឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ២៧-៣០ ខែតុលាឆ្នាំ ២០១៩។
ផ្សព្វផ្សាយផែនការ ៥២ ផក ២០១៩ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ដីអំពីផែនការការពារសន្តិសុខរក្សាសុវត្ថិភាពសន្និសីទនៃអគ្គរដ្ឋអាជ្ញាអាស៊ានចិនលើកទី ១២ នៅខេត្តសៀមរាប។ និងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៩៕