You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មីៗ!

ឧត្តមសេនីយ៍ត្រី ថុង ណារុង ផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មីៗ!

កោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិកាសាធារណៈស្តីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម) តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងជាច្រើនរូបផងដែរ។ ក្នុងពិធីនោះផងដែរ លោក ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់នាយ នាយរងអាវុធហត្ថខេត្តទាំងអស់ផងដែរ។