You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មីៗ!

ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មីៗ!

តាមបទបញ្ជានិងគោលការណ៍ណែនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានផ្សព្វផ្សាយខ្លឹមសារ ជំនួយស្មារតីសម្រាប់វេទិកាសាធារណៈស្ដីពីសភាពការណ៍ថ្មី (ឧបាយកល សកម្មភាពពួកឧទ្ទាម) ដែលមានការអញ្ជីញចូលរួមដោយលោក លោកស្រីមេបញ្ជាការង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ ការិយាល័យមេបញ្ជាការ មេបញ្ជាការងក្រុង-ស្រុក នាយ នាយរង និងពលអាវុធហត្ថ ចំណុះឱ្យបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកណ្តាលទាំងអស់ ។