ព្រះសីហនុៈ នៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន ចំនួន០១លើក ស្ថិតនៅចំណុច ក្រុម ១៧ .ភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ក្រុង_ ខេត្តព្រះសីហនុ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ដែលមានឈ្មោះ ៖
០១. ស សុវណ្ណ ភេទប្រុស អាយុ ៥៧ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ដឹកដូងប្រេងលក់ រស់នៅក្រុម ១៧ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
០២. កៅ រិទិ្ធ ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ នេសាទ រស់នៅក្រុម ៤ ភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
០៣. ពេជ្រ រាជ្យ ភេទប្រុស អាយុ ២២ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ជាងភ្លើង រស់នៅក្រុម០១
ភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
+ វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. ដបជក់ចំនួនមួយ
០៥. កាំបិតចុងស្រួចចំនួនពីរ
០៦.ប្រាក់រៀលចំនួនប៉ែតសិបពីរម៉ឺនរៀល
០៧. ប្រាក់បាតចំនួន ៦០០បាត
០៨.ប្រាក់ដុល្លា១៧៥$
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។