ពោធិ៍សាត់ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិកាសាធារណៈស្តីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម) តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។